អត្ថប្រយោជថ្នាំដុសធ្មេញ សុីស្មាយ
ថ្នាំដុសធ្មេញ C-Smile (ស៊ីស្មាយ) ជាថ្នាំដុសធ្មេញបែបធម្មជាតិដែលទទួលបានការពេញនិយមច្រើនពីសំណាក់អតិថិជនទាំងក្នងនិងក្រៅប្រទេសសម្រាប់ការថែរក្សាសុខភាពមាត់ធ្មេញ។ ខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់ៗរបស់ថ្នាំដុសធ្មេញស៊ីស្មាយ៖
• កាត់បន្ថយក្លិនមាត់៖ ជួយកម្ចាត់បាក់តេរីអាក្រក់ បន្សល់នូវខ្យល់ដង្ហើមស្រស់ថ្លា និងមានទំនុកចិត្តបានយូរពេញមួយថ្ងៃ។
• ការពារ និងព្យាបាលបញ្ហាចេញឈាមតាមជើងធ្មេញ៖ ជួយពង្រឹងអញ្ចាញធ្មេញឱ្យរឹងមាំ និងកាត់បន្ថយការរលាក ឬហើមអញ្ចាញ។
• កាត់បន្ថយការសង្កៀរធ្មេញ៖ ជួយកាត់បន្ថយអាការសង្កៀរ នៅពេលញ៉ាំទឹកត្រជាក់ ក្តៅ ឬរសជាតិជូរ។
• សម្អាត និងកាត់បន្ថយកំបោរធ្មេញ (Plaque): ជួយជម្រះកាកសំណល់អាហារ និងកាត់បន្ថយការកកើននៃកំបោរដែលតោងតាមជើងធ្មេញ។
• ធ្វើឱ្យធ្មេញសស្អាតបែបធម្មជាតិ៖ ជួយជម្រះស្នាមប្រឡាក់ពណ៌ដែលបណ្តាលមកពីការញ៉ាំកាហ្វេ តែ ឬបារី ដោយមិនធ្វើឱ្យប៉ះពាល់ដល់កាចាធ្មេញ (Enamel)។
• ការពារធ្មេញពុក៖ មានសារធាតុជួយការពារការកកើតបាក់តេរីដែលបង្កឱ្យធ្មេញប្រហោង ឬពុក។
ណែនាំបន្ថែមសម្រាប់ការប្រើប្រាស់៖
គួរដុសធ្មេញយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃ (ព្រឹក និងមុនពេលគេង) ឬក្រោយពេលញ៉ាំអាហាររួច ដើម្បីទទួលបានប្រសិទ្ធភាពល្អបំផុត។